ត្រឡប់ក្រោយ

តំណាងរាស្រ្តបក្សប្រឆាំងថាគណបក្សខ្លួននឹងមានប្រជាប្រិយភាពថែម ទោះមានការទម្លាក់លោក កឹម សុខា

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិបាន​ ​ចាត់ទុក​ការ​ទម្លាក់​លោក​ កឹម សុខា ពីតំណែង​អនុប្រធានទី១នៃ​រដ្ឋសភា នឹង​ធ្វើ​ឲ្យ​គណបក្ស​នេះ​ទទួល​បានប្រជាប្រិយភាពបន្ថែមទៀត។លោក កឹម សុខា ត្រូវបានរដ្ឋសភា​ សម្រេចបោះឆ្នោតដកចេញពីតំណែង​ជាអនុប្រធានទី​នៃ​រដ្ឋសភា ដោយសំឡេង​៦៨លើ៦៨ សុទ្ធតែ​ជា​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ ។​លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​មណ្ឌលបាត់ដំបង បាន​បង្ហោះនៅលើហ្វេសប៊ុក​របស់​លោក​ស្រី​ក្រោយពេល​មានការបោះឆ្នោតទម្លាក់លោក កឹម សុខា ថា៖”​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិយល់ថា​ការដកតំណែងលោក កឹម សុខា នឹង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំងកាន់តែមានប្រជាប្រិយភាព”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា