ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃមិនទាន់កំណត់មុខសញ្ញាបានករណីវាយតំណាងរាស្ត្របក្សប្រឆាំងនៅឡើយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាងថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ករណី​ហិង្សា​វាយ​លើ​តំណាងរាស្ត្រ​គណបក្ស ​សង្គ្រោះ​ជាតិ តែ​រហូត​ដល់​ថ្ងៃ​សុក្រ​នេះ នៅ​មិនទាន់​បាន​កំណត់​មុខសញ្ញា​ជនដៃដល់​បាន​នៅឡើយ​ទេ​។​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា គណកម្មការ​កំពុងតែ​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​សភា​ផ្ទាល់​ឱ្យ​ជួយ​ផ្ដល់​នូវ​រូបភាព និង​ភស្ដុតាង​ផ្សេងៗ​ដើម្បី​ជំរុញ​ភាពងាយស្រួល​ដល់​ការស្វែងរក​ជន​ដែល​ ប្រព្រឹត្ត​នោះ​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា