ត្រឡប់ក្រោយ

បក្សប្រឆាំងចាត់ទុកការដកលោក កឹម សុខា ផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងរំលោភកិច្ចព្រមព្រៀងនយោបាយ

គណបក្ស​សង្រ្គោះជាតិយល់ឃើញ​ថា​ ការដកតំណេង​របស់​លោក កឹម សុខា ពី​អនុប្រធានទី​១នៃ​រដ្ឋសភា​ មាន”ភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ” ដោយ​ចាត់ទុក​ថា​ផ្ទុយនឹងរដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀងនយោបាយ​ កាលពីថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៤។លោក កឹម សុខា ត្រូវបានរដ្ឋសភា​នៅព្រឹកថ្ងៃសុក្រនេះ សម្រេចបោះឆ្នោតដកចេញពីតំណែង​ជាអនុប្រធានទី​នៃ​រដ្ឋសភា ដោយសំឡេង​៦៨លើ៦៨ សុទ្ធតែ​ជា​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា។​សេចក្តីថ្លែងការណ៍របស់គណបក្ស​ប្រឆាំង​ចេញផ្សាយនៅថ្ងៃទី​៣០ខែតុលា ឲ្យ​ដឹង​ថា​ការ​បោះឆ្នោតទម្លាក់នេះ​ “ជា​ការ​រំលោភ​លើរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​មិនមានចែងស្តីអំពី​ការអនុម័តញត្តិ​បន្ទោស​ឬ​ដកតួនាទី​ ឬតំណែង​របស់ប្រធានឬអនុប្រាន​រដ្ឋសភាទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា