ត្រឡប់ក្រោយ

រដ្ឋសភាថាការទម្លាក់លោក កឹម សុខា យ៉ាងប្រញាប់ប្រញាល់ជា”ការចាំបាច់និងស្របតាមរដ្ឋធម្មនុញ្ញ

លោក ឈាង វុន អ្នកនាំពាក្យ ​រដ្ឋសភា បាន​ចាត់ទុក​​ការ​ដកតំណែង​របស់​លោក កឹម សុខា ពី​អនុប្រធានទី​១នៃ​រដ្ឋសភា​ គោរពតាមរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀង​នយោបាយ ហើយ​​ថា​ការសម្រេចប្រញាប់​បែបនេះ ដោយ​សា​រ​”វាជា​ការចាំបាច់”។​ លោក កឹម សុខា ត្រូវបានរដ្ឋសភា​នៅព្រឹកថ្ងៃសុក្រនេះ សម្រេចបោះឆ្នោតដកចេញពីតំណែង​ជាអនុប្រធានទី​នៃ​រដ្ឋសភា ដោយសំឡេង​៦៨លើ៦៨ សុទ្ធតែ​ជា​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា។​ រហូតម​កដល់ពេលនេះ លោក កឹម សុខា មិនទាន់​ចេញ​មុខ​ ដើម្បីអត្ថាធិប្បាយ​លើ​បញ្ហានេះ​បាន​នៅឡើយទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា