ត្រឡប់ក្រោយ

សភាសិទ្ធិមនុស្សអាស៊ានថាក្រុមមនុស្សស្និទ្ធលោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំបាតុកម្មប្រឆាំងលោក កីម សុខា

សភា​សិទ្ធិមនុស្ស​អាស៊ាន លើកឡើងថាអ្នកដឹកនាំ​បាតុក​កម្មប្រឆាំង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ភាគច្រើន​ជា​ក្រុម​យុវជន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច និង​សមាជិក​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​មាន​កូន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី​ ​ជា​ប្រធាន​។ ពី​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៥ សភា​សិទ្ធិមនុស្ស​អាស៊ាន សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា អ្នកដឹកនាំ​ក្រុមបាតុករ​ភាគច្រើន​ត្រូវ​គេ​ដឹងថា​ជា​មនុស្ស​ដែល​ជា​សមាជិក​ របស់​ក្រុម​ចលនា​យុវជន​គាំទ្រ​បក្ស​កាន់​អំណាច ​និង​មាន​ចំណងទាក់ទង​ជាមួយ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី​។ ​ ក្នុង​សេចក្តីថ្លែងការណ៍​នោះ​បាន​កត់សំគាល់ថា ក្នុងចំណោម​ក្រុមបាតុករ​ទាំងនោះ​ ក៏​មាន​កងកម្លាំងប្រដាប់អាវុធ​របស់​សាលាក្រុង​ភ្នំពេញ​មួយចំនួន​ផង​ដែរ​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា