ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ លោកមិនខ្លាចការចាប់ខ្លួនហើយនឹងមកដល់ភ្នំពេញវិញនៅសប្ដាហ៍ក្រោយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការព្រមាន​ចាត់ការ​លោក​តាម​ផ្លូវច្បាប់​ពី​សំណាក់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរថា លោកនឹងវិល​មក​ដល់ប្រទេស​កម្ពុជាវិញនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ បើទោះជាលោក​ប្រឈម​នឹង​ការចាត់ការ​តាម​ផ្លូវ​ច្បាប់​មក​លើរូប​លោក​ក៏​ដោយ។​ការបញ្ជាក់​ជំហរ​របស់​លោក សម រង្ស៊ី ដូចនេះ បានធ្វើឡើងតាមរយៈ​ការ​ស្រង់សំដី​របស់​លោកមក​ចុះ​ផ្សាយដោយ​កាសែត The Cambodia Daily កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែតុលា​ម្សិលមិញ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា