ត្រឡប់ក្រោយ

CNRP ស្នើរដ្ឋាភិបាល អញ្ជើញតំណាងអង្គការសហប្រជាជាតិចូលរួមស៊ើបអង្កេតរកជនល្មើសវាយតំណាងរាស្ត្រ

គណបក្ស​សង្គ្រោះ​ជាតិ  ស្នើ​រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ សិទ្ធិមនុស្ស ចូលរួម​ក្នុង​ដំណើរការ​ស៊ើបអង្កេត ករណី​អ្នក​វាយ​មកលើ​តំណាងរាស្ត្រ​របស់​ខ្លួន​ពីរ​រូប​ដើម្បី​ផ្តល់​ យុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​ជនរងគ្រោះ​។​សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​កាលពី​ថ្ងៃទី១ម្សិលមិញ បានទាមទារ​យ៉ាងទទូច​ជាថ្មី​ម្តងទៀតឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ករណី​ នេះ​ឲ្យបាន​ឆាប់រហ័ស និង​អញ្ជីញ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ សិទ្ធិមនុស្ស​ចូលរួម​ស៊ើបអង្កេត ដោយ​អះអាង​ថា ដើម្បី​ឲ្យមាន​ឯករាជ្យភាព​ក្នុង​ការស៊ើបអង្កេត​ដែល​គួរឲ្យ​ទុកចិត្ត​បាន​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា