ត្រឡប់ក្រោយ

ព្រះមហាក្សត្រសម្រេចតែងតាំងនិងផ្តល់ឋានៈឡើងវិញដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

មន្រ្តីរដ្ឋាភិបាល​១២រូប​ត្រូ​វបាន​ព្រះមហាក្សត្រ​ប្រកាស​តែង​តាំង​និ​ងផ្តល់ឋានៈឡើងវិញជាសមាសភាព​និង​ថ្នាក់ដឹ​កនាំ​​លេ​ខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុកកិច្ចការព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្រ្តី។​

បើ​តាមព្រះរាជក្រឹត្យ​របស់ព្រះមហាក្សត្រ នៅថ្ងៃចន្ទនេះ ថ្នាក់ដឹកនាំ​នៃ​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការព្រំដែន មាន​លោក វ៉ា គឹមហុង ជាប្រធាន ​​លោក ឡុង វិសាលោ ជាអនុប្រធាន​ទី​១​ មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែម​​លើ​មុខ​ងារបច្ចុប្បន្នជា​រដ្ឋលេខាធិការក្រសួងការបរទេស។ លោកស្រី​ កុយ ពិសី ជាលេខាធិការ​និងជា​អនុប្រធាន​មាន​ឋានៈស្មើ​រដ្ឋមន្រ្តី។​ ចំណែក​មន្រ្តី​៩រូបទៀត​មាន​តំណែងរជា​អនុប្រធាន​ដែល​ត្រូវ​បាន​តែង​តាំងនិងផ្តល់ឋានៈឡើងវិញ រួមមាន​លោក ប្រុក សារឿន លោក ភេម សុខុន និង​លោក ឡាំ ជា លោក ស៊ឹន សុធានី លោក ស៊ា ម៉ៅ លោក កុយ វិសិទ្ធ លោក ឡាយ សៀ​ងលី​ លោក ង៉ាន់​ វណ្ណរ័ត្ន​ និង​លោក ហាស់ ផល្លារិទ្ធ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា