ត្រឡប់ក្រោយ

គ.ជ.ប គ្រោងជួបក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើបញ្ហាចុះឈ្មោះបោះឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ពិភាក្សា​លើ​សំណើ​សុំ​ជួប​ផ្លូវ​ការ​រវាង​ក្រុម​បច្ចេកទេស​របស់​ខ្លួន និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត។របៀបវារៈ​ដែល គ.ជ.ប គ្រោង​នឹង​លើក​ឡើង គឺ​ការ​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ និង​គិតគូរ​អំពី​ដំណោះស្រាយ​ផ្សេង​ទៀត បើ​សិន​ជា​អគ្គនាយកដ្ឋាន​មួយ​នេះ​មិន​អាច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​បាន​ទាន់​ពេលវេលា។លោក ហង្ស ពុទ្ធា មន្ត្រី គ.ជ.ប លើក​ឡើងកាលពី​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ថា ដំណើរ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន នឹង​មិន​អាច​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់​គ្នា សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។ចំណុច​សំខាន់​ដែល គ.ជ.ប ចង់​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ គឺ​ការ​ពន្លឿន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​ទាន់​ពេលវេលា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា