ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍បដិសេធបណ្តឹងសុំនៅក្រៅឃុំលោក ហុង សុខហួរ

សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ បានបដិសេធបណ្តឹងសុំក្រៅឃុំរបស់សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ពាក់ព័ន្ធនឹងក្លែងបន្លំឯកសារជាសាធារណៈ។ក្រោយបញ្ចប់សវនាការនៅម៉ោងប្រមាណ១១ព្រឹក មេធាវីការពាររឿងក្តីនេះលោក ជួង​ ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការបដិសេធរបស់តុលាការគឺជារឿងអយុត្តិធម៌បំផុតសម្រាប់កូនក្តីរបស់លោក។ លោកបន្តថាតុលាការគួរតែដោះលែងឱ្យកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន ដោយលោកសំអាងថាលោក ហុង សុខហួរ គឺជាសមាជិកព្រឹទ្ធសភា​ ដែលមានតួនាទីសំខាន់ក្នុងការធ្វើច្បាប់ ដើម្បីឱ្យច្បាប់មានលក្ខណៈ​ល្អប្រសើរ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា