ត្រឡប់ក្រោយ

លោក ស ខេង និងលោក សម រង្ស៊ី ជួបគ្នាជជែកពីស្ថានភាពនយោបាយថ្មីៗ

ប្រធាន​ក្រុម​ភាគ​ច្រើន​ លោក ស ខេង និង ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​ជួប​គ្នា​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​វិមាន​រដ្ឋសភា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ តុលាម្សិលមិញ​នេះ។មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា មេដឹក​នាំ​គណ​បក្សទាំងពីរ លោក សម រង្ស៊ី និង លោក ស ខេង បាន​ជួប​ពិភាក្សា​គ្នា​សម្ងាត់ ចាប់​ពី​ម៉ោង៥ ដល់ម៉ោង​៦ និង​១៥នាទី ល្ងាច​ថ្ងៃនេះដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ។លោក អេង ឆៃអ៊ាង មិន​បាន​ឲ្យ​ដឹង​លំអិត​អំពី​លទ្ធផល ជំនួប​មេ​ដឹកនាំ​ទាំងពីរ​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ជួប​គ្នា​នេះ មេ​ដឹកនាំ​ទាំងពីរ បាន​ឯកភាព រក្សា​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃទី២២ កក្កដា ឆ្នាំ​២០១៤ ដើម្បី​អនុវត្ត​បន្ត​ទៀត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា