ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បង្កើតច្បាប់ដាក់ទោសអ្នកឃោសនាបោះឆ្នោតមុនកំណត់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះ​ដោយចង់បង្កើតច្បាប់មួយ​ ដើម្បីដាក់ទោសដល់អ្នក​នយោបាយណាដែល​ឃោសនា​បោះឆ្នោតមុន​កាលកំណត់របស់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។លោក ហ៊ុន សែន ​ ​ មានប្រសាសន៍បែបនេះ​បាន​ធ្វើឡើងក្នុងពិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​​ក្នុង​រាជធានី​ភ្នំពេញជំហាន​ទី​៣ ​ដែល​ជា​ជំនួយ​ឥត​សំណង​​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ ដើម្បី​ការពារ​ទឹកជំនន់​ និង​រំដោះ​ទឹក​​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​ ។នៅ​​លើ​សួនច្បារមុខ​វត្ត​បទុម​វ​តី​​ទល់មុខ​មជ្ឈមណ្ឌល​ហុងកុង​ ឬ​ខាងត្បូង ស្តូប​មិត្តភាព​កម្ពុជា​-​​វៀតណាម ​ ក្នុង​សង្កាត់​ចតុមុខ​​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា