លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថាការដែលលោកតែងតែនិយាយខ្លំាងៗនៅក្នុងវេទិកាសាធា រណៈជាចរិករបស់លោក ដែលលោកអះអាងថា”កែវាមិនឡើង”នោះទេ។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង កែលម្អប្រព័ន្ធលូ ស្របពេលដែលលោកព្រមានអ្នកវិភាគនិងអ្នករិះគន់មួយចំនួនថា”កុំព្រហើននិងអត្ថាធិប្បាយដោយគ្មានការទទួលខុសត្រូវ” ករណីលើកឡើងថាការលុបចោលបុណ្យអុំទូក ដោយសារខ្លាចការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រឆាំង.