ត្រឡប់ក្រោយ

លោក ហ៊ុន សែន រំឭករឿងហិង្សានៅវ៉េងស្រេង ព្រមានដល់មេដឹកនាំបក្សប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែង​ថា​សំណុំរឿង​មួយចំនួន​ពាក់​ព័ន្ធ​នឹង​ហិង្សា​​​នៅផ្លូវវ៉េងស្រេង​ ការធ្វើ​ឲ្យ​ខូចខាតទ្រព្យសម្បត្តិ និង​​ការបំផុសឲ្យ​កម្មករចេញតវ៉ា​នៅពេលមានភាពតានតឹងនយោបាយ មិនទាន់បាន​បិទបញ្ចប់នៅឡើយទេ។លោក ​ ហ៊ុន សែន បានថ្លែង​បែប​នេះ​នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង​ កែលម្អប្រព័ន្ធលូ នៅពេលនិយាយពី​ការវាយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ​ពីររូប​និង​អ្នក​ រៀបចំបាតុកម្ម​កាលពីថ្ងៃទី​២៦ខែតុលា ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ពីតំណែង។បើទោះជា ​លោក​ ហ៊ុន សែន និយាយ​​មិន​បញ្ចេញឈ្មោះអ្នក​ជាប់ពាក់ព័ន្ធ​នឹងសំណុំរឿងនេះ តែលោកទំនង​ជាសំ​ដៅ​ទៅរកមេដឹកនាំគណបក្ស​សង្រ្គោះជាតិ គឺលោក សម រង្ស៊ី និង​លោក កឹម សុខា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា