លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Ha Thikhiet លេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចូលជួបសម្ដែងការគួរសមនារសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា លោកជំទាវ Ha Thikhiet បានរាយការណ៍ជូនលោក ហ៊ុន សែន អំពីជំនួបរបស់លោកជំទាវផ្ទាល់ជាមួយ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលជំនួបនោះបានពិភាក្សាគ្នាដោយផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ទៅលើកិច្ចការមនុស្សធម៌ធ្វើយ៉ាងណាជួយដល់ប្រជាជន។