ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចដកសិទ្ធិលក់សំបុត្រចូលទស្សនាអង្គរវត្តពីក្រុមហ៊ុនសុខ គង់

មន្រ្តីបាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បានសម្រេចបញ្ឈប់ការ​ផ្តល់សិទ្ធិ​ទៅឲ្យ​ក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូល​​ថវិកា​ពី​ការលក់សំបុ​ត្រ​អង្គរវត្ត។​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះ ​ថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេច​បែបនេះនៅក្នុងកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តី​។​ លោក​បញ្ជក់​ថា​ការ​ដកយកមកគ្រប់គ្រងវិញនេះ ជា​កំណែទម្រង់មួយ ហើយ​ការ​សម្រេច​នេះ​នឹង​ចូលជាធរមាន​ចាប់ពីដើមឆ្នាំ​២០​១៦​។​បើតាមលោក ផៃ ស៊ីផាន លោក ហ៊ុន សែន បានសម្រេចបង្កើតសហគ្រាសសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់​គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរវត្ត ដែលមានក្រសួងទេសចរណ៍និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួ​ងរៀបចំគណៈកម្មាធិការនេះ​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា