ត្រឡប់ក្រោយ

លោក ហ៊ុន សែន ទម្លាយសារលោក សម រង្ស៊ី សុំទោស រូបលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់​ឆ្លងចូល​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហោះសារ​មួយ​ដែលលោកចាត់ទុកថា​ ជា​សារសម្ងាត់របស់ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ផ្ញើមក​រូបលោក ស្របពេល​លោក​យល់​ថាលោក​ សម រង្ស៊ី​ មិនបានគោរពសម្តីដែលធ្លាប់​សរសេរសុំទោសរូបលោក។​សារដែលបង្ហោះលោកហ្វេសប៊ុករបស់លោក ហ៊ុន សែន មានខ្លឹម​សារ​ថា​៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេចដែលមានទឹកចិត្តគោរពស្រឡាញ់និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍នៅទីក្រុងប៉ារីស ថ្មីៗនេះ”។ សារ​មានខ្លឹមសារ​បន្ត​ថា៖ “ខ្ញុំសូមជម្រាប ​សម្តេចវិញថាភរិយាខ្ញុំនិងរូបខ្ញុំ ក៏គោរព ស្រឡាញ់និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេចដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំ​បានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញុំ​ផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង”“ដូច្នេះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះពីទឹកចិត្តពិតប្រាកដរបស់ខ្ញុំ​ចំពោះក្រុមគ្រួ​សារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយដោយអចេតនា”។ នេះ​បើ​យោងតាម​សារ​របស់លោក សម រង្ស៊ី។​ការទម្លាយ​សារ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុងបំពេញទស្សនកិច្ច​នៅប្រទេស​ជប៉ុន​ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា