ត្រឡប់ក្រោយ

លោក ហ៊ុន សែន វាយបកខ្លាំងៗ ថា «ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ, ព្រោះពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ»

បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កម្ពុជាជាប្រទេសផ្តាច់ការ ដែលទាមទារឱ្យមានការផ្លាស់ប្តូរ ដូចប្រទេសភូមានោះ, នាយប់ចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារវាយបកខ្លាំងៗ និងភ្លាមៗទៅលើ លោក សម រង្ស៊ី ដោយបានហៅលោក សម រង្ស៊ី ថា អាកូនក្បត់ជាតិ និងបានលើកឡើងថា «ពូជពង្សវង់ត្រកូលរបស់លោក សម រង្ស៊ី ប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ»។ការវាយបកខ្លាំងៗ និងភ្លាមៗពីសំណាក់លោក ហ៊ុន សែន ទៅកាន់មេបក្សប្រឆាំងនៅកម្ពុជា ធ្វើឡើងក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បន្តរិះគន់មកលើកម្ពុជាថា ជាប្រទេសផ្តាច់ការ ទាមទារឲ្យមានការផ្លាស់ប្តូរដូចភូមា។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា