ត្រឡប់ក្រោយ

លោក ហ៊ុន សែន ជាអ្នកសន្តិភាពនិយម និងអធ្យាស្រ័យអនុគ្រោះខ្ពស់បំផុតចំពោះករណីល្មើសរបស់លោក សម រង្ស៊ី

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា លោកជាអ្នកចុះហត្ថលេខាផ្ទាល់ដៃរវាងលោក និងលោក សម រង្ស៊ី ក្នុងការនាំបង្កើតវប្បធម៌ អធ្យាស្រ័យអនុគ្រោះ ដែលហៅថា វប្បធម៌សន្ទនា និងពង្រឹងសុជីវធម៌នោះ មិនគិតដល់ការអោបក្រសោបផ្សះផ្សារ និងសាមគ្គីជាតិ ដើម្បីប្រជាជនសុខដុមរមនា។ក្រៅពីលើកឡើងនេះ លោក ហ៊ុន សែន បានអះអាងថា លោកជាអ្នកសន្តិភាពនិយម និងអធ្យាស្រ័យអនុគ្រោះខ្ពស់បំផុត ចំពោះករណីល្មើសរបស់ លោក សម រង្ស៊ី យ៉ាងហោចណាស់ចំនួនពីរដងរួចមកហើយ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា