ត្រឡប់ក្រោយ

លោកសម រង្ស៊ី៖ បើថ្ងៃណាមួយ លោកហ៊ុន សែនត្រូវគេចោទប្រកាន់ ខ្ញុំនឹងចេញមុខការពារកូនរបស់លោក

ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រើភាសា​ហៅ​លោក​សម រង្ស៊ី ថា ជា​កូន​អា​ក្បត់ជាតិ រួចមក នៅ​ម៉ោង​ប្រមាណ ២៣៖៣០​នាទីកាលពី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ឆ្លើយតប​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ក្នុង​សារ​នោះ​លោក​សម រង្ស៊ី បាន​លើកឡើង​ថា កូន​មិន​មែន​ជា​អ្នកទទួលខុសត្រូវ ហើយក៏​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​រឿង​ដែល​គេ​ចោទប្រកាន់​ឪពុក​នោះទេ​។លោក សម រង្ស៊ី បាន​ផ្ញើ​សារ​តាមរយៈ Email ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​បើ​ថ្ងៃ​ណាមួយ លោក ហ៊ុន សែន ត្រូវ​គេ​ចោទប្រកាន់​ពី​រឿង​អ្វីមួយ នៅ​ចំពោះ   មុខ​តុលាការ​ណាមួយ ខ្ញុំ​នឹង​ចេញមុខ​មុនគេ ការពារ​កូន​របស់​លោក បើ​កូន​ទាំង​នោះ​ទទួល​នូវ​ការស្តីបន្ទោស​ណាមួយ ពីព្រោះ​កូន​មិនមែន​ជា​អ្នកទទួលខុសត្រូវ ហើយក៏​មិន​ពាក់ព័ន្ធ​អ្វី ទៅ​នឹង​រឿង​ដែល​គេ​ចោទ ប្រកាន់​ឪពុក​នោះទេ​»​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា