ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកគាំទ្រត្រៀមខ្លួនឆ្លើយតបទៅនឹងសកម្មភាពរបស់បក្សប្រឆាំង

លោក​​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​រដ្ឋា​ភិបាលក៏​ដូច​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រ ​ជាជន​កម្ពុជា ​ត្រៀម​ខ្លួន​តទល់​ជាមួយ​សកម្មភាព​គណបក្សសង្រ្គោះជាតិ ដែល​លោក​ចាត់ទុកការ​ត្រៀម​ខ្លួន​តទល់​​​គ្នា​​នេះថាជា​ការប្រើសិទ្ធិ​ទល់​ នឹង​សិទ្ធិ។លោក ហ៊ុន សែន បានថ្លែងបែបនេះតាម​រយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់​លោក កាលពីរសៀល​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ លោកបាន​ចោទប្រ​កាន់​ថា​គណបក្សប្រ​ឆាំង​ជា​អ្នក​រៀប​ចំ​បាតុកម្មប្រ​ឆាំងរូប​ លោក​នៅ​ទី​ក្រុង​ញ៉ូ​យ៉ក​និង​បារីស គ្រាដែល​លោក​បាន​ទៅ​ចូល​រួម​កិច្ច​ប្រ​ជុំ​អង្គការ​សហប្រ​ជាជាតិនិង​ ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រ​ទេស​បារាំងនាពេល​កន្លង​មក។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា