ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការទប់ស្កាត់ការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក សម រង្ស៊ី

លោក ស ខេង រដ្ឋមន្រ្តី ​ក្រសួង​មហាផ្ទៃ បាន​ចេញសេចក្តីសម្រេច​មួយ ដោយ​​បង្កើ​តគណៈកម្មការ​មួយ ក្នុង​ការ​ចាប់ខ្លួន​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​ទប់ស្កាត់​ការ​តវ៉ាប្រឆាំង​នឹង​ការ​ចាប់ខ្លួននេះ។​សេចក្តីសម្រេច​មួយ​ចុះហត្ថលេខា​ដោយ​ លោក ស ខេង នៅថ្ងៃទី​១៥ខែវិច្ឆិកា ឲ្យ​ដឹង​ថារដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​មួយ ដោយអនុវត្ត​ដីការបស់​តុលាការ​ ដែល​បង្គាប់ចាប់ខ្លួន លោក សម រង្ស៊ី។​ គណៈកម្មការ​នោះ​មាន​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជា​ប្រធាន និង​លោក នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​ លោក សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ និង​លោក គុយ ប៊ុនសន អគ្គនាយក​ពន្ធនាគារ​ជាអនុប្រធាន​។​ គណៈកម្មការ​នោះ​ក៏​មាន​សមាជិក​៤រូប​ទៀត គឺ​លោក កង សុខន អគ្គស្នងការ​រងនគរបាលជាតិ លោក ជួន សុវណ្ណ ស្នង​ការ​នគរបាលរាជធានីភ្នំពេញ និង​លោក ខេង សុមេធ និង​លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការ​រងនគរលបាជាតិ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា