ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន ថាអ្នកអាចរត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ

បន្ទាប់ពីលោក សម រង្ស៊ី បានលើកពេលចូលមកប្រទេសកម្ពុជា ដើម្បីគេច​ចេញ​ពីការតាម​​ចាប់ របស់​កម្លាំង​សមត្ថកិច្ច​កម្ពុជានោះ, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា លោក សម រង្ស៊ី អាចរត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ, វាគ្រាន់តែពេលវេលាតែប៉ុណ្ណោះ នៃការកំណត់ទទួលទោសទណ្ឌ។អ្នកនាំពាក្យរូបនោះបានលើកឡើងថា «អ្នកអាចរត់គេចខ្លួនបាន ប៉ុន្តែអ្នកមិនអាច នៅក្រៅសំណាញ់ច្បាប់នោះទេ តាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ សបញ្ជាក់ឲ្យឃើញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ទោះបីបុគ្គលនោះ ជាជនណាក៏ដោយ។ អ្នកអាចរត់គេចខ្លួនបាន ក៏ប៉ុន្តែអ្នកមិនអាចនៅក្រៅសំណាញ់ច្បាប់នោះទេ»

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា