ត្រឡប់ក្រោយ

ការបកស្រាយផ្ទុយគ្នារវាងអ្នកច្បាប់របស់រដ្ឋាភិបាលនិងCNRP លើការបាត់បង់អភ័យឯកសិទ្ធិលោក សម រង្ស៊ី

អ្នកច្បាប់មកពីរដ្ឋាភិបាលនិងអ្នកច្បាប់មក ​ពីគណបក្សប្រឆំាង(CNRP)បាន​​បកស្រាយ​ផ្ទុយគ្នាជុំវិញការបាត់បង់អភ័យឯក​ សិទ្ធិប្រធាន​គណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី​ ក្រោយពីតុលាការ​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន​លោកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ក្នុង​កម្មវិធីតុមូល​របស់VODកាលពីថ្ងៃចន្ទ ​ម្សិលមិញសមាជិកទីប្រឹក្សា​ក្រុមអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋ​មន្ត្រី​លោក លី ច័ន្ទតុលា ថ្លែងថាតុលាការ​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម​ រង្ស៊ី ​ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា​៤៩៦ មាត្រា​១៣៩ស្តីពីច្បាប់បោះឆ្នោតជ្រើសតំាង​តំណាង​រាស្ត្រ មាត្រា​១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាង​រាស្ត្រនិងមាត្រា​៩៥នៃរដ្ឋធម្មនុញ្ញ។មេធាវី សំ សុគង់ មក​ពីគណបក្ស​សង្គ្រោះជាតិបកស្រាយ​តាមទិដ្ឋភាពច្បាប់ក្នុង​ កម្មវិធីតុមូលVODនោះ​ថា លោក សម រង្ស៊ី ត្រូវ​បាននាយករដ្ឋមន្ត្រី​ធ្វើលិខិតស្នើទៅព្រះមហាក្សត្រលើកលែងទោសលោក សម​ រង្ស៊ី ក្រោយមក​បុគ្គលរូប​នេះក៏ចូល​ ប្រជុំសភាជាបន្តបន្ទាប់និងក្លាយជាប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចនៅ​ក្នុង ​សភាផង​ដែរ ហេតុនេះ​លោកថាករណីតុលាការ​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម​ រង្ស៊ី នោះ ធ្វើឡើង​ដោយ​ផ្ទុយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា