ត្រឡប់ក្រោយ

អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន ថាសង្គមស៊ីវិលដែលថ្កោលទោសរដ្ឋាភិបាលសុទ្ធតែជាអ្នកគាំទ្របក្សប្រឆាំង

កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត​២០​ស្ថាប័ន បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ធ្ងន់ធ្ងរ​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​គណបក្ស​ង្គ្រោះ​ជាតិ ព្រមទាំង​ការត្រួតត្រា​ហួសហេតុ​ទៅលើ​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល ​ក្នុង​គោលបំណង​យាយី​ទៅ​លើ​គូ​បដិបក្ខ​។  សេចក្ដី​ថ្លែង  ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​បង្ហាញ​នូវ​ក្ដីបារម្ភ​ចំពោះ​ការ​គំរាម​គំហែង​លទ្ធិប្រជាធិបតេយ្យនៅ​ កម្ពុជា​ផង​ដែរ​។ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ដែល​បាន​លើកឡើង​ខាងលើនេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឡើង​ថា​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​នេះ​គឺ​សុទ្ធតែ​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​។ លោក​ផៃ ស៊ីផា​ន បានឲ្យដឹង​ទៀតថា សំឡេង​របស់​សង្គម​ស៊ីវិល​ទាំងអស់​នោះ​គ្រាន់តែ​ជា​សំឡេង​បំពុល​បរិយាកាស​ សង្គម​តែប៉ុណ្ណោះ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា