ត្រឡប់ក្រោយ

អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទូចឱ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញលើលោក សម រង្ស៊ី

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទូចឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងចាប់ផ្ដើមសន្ទនាគា្ន ដើម្បីបញ្ចប់អំពើហិង្សានិងគំនុំគុំកួននខាងនយោបាយ ខណៈលោកបារម្ភពីករណីកម្ពុជាចេញដីកាចាប់ខ្លួនលោក​ សម ​រង្ស៊ី។សេចក្ដីថ្លែងការណ៍​ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានលើក​ឡើង​ថាពិតជា​ មានការព្រួយបារម្ភចំពោះហិង្សានយោបាយដែលកើតឡើងក្នុងអំឡុងពេលចុ​ងក្រោ​យ​នេះ​ នៅកម្ពុជាដែលលោកថាជានយោបាយហិង្សាបំភិតបំភ័យនិង​គំរាម​កំហែង។លោក បាន គីមូន បានទទូចឱ្យគណបក្សធំទាំងពីរនៅកម្ពុជាគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបន្តការសន្ទនាគ្នា ដើម្បីបញ្ចប់ហិង្សាខាងនយោបាយ។ សេចក្ដីថ្លែង​ការ​ណ៍​របស់លោក បាន គីមូន ​ក៏បានលើក​ ឡើងផងដែរចំពោះហិង្សានយោបាយកើតមានថ្មីៗនេះទៅលើអ្នកតំណាងរាស្រ្ត២រូបនៃគណបក្សប្រឆាំងដែល ​លោកចាត់ទុកថាធ្វើឱ្យមានការ​ភិតភ័យដល់ដំណើរនយោបាយនិងប្រជាធិបតេយ្យនៅកម្ពុជា ។ប្រភព: UN news center

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា