ត្រឡប់ក្រោយ

CNRPដាក់ពាក្យប្ដឹងម្ចាស់សណ្ឋាគារមួយនៅសៀមរាបដោយចោទថាបំផ្លាញស្លាកគណបក្ស

មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្ដសៀមរាប ​ឲ្យដឹងថា​ខ្លូនដាក់ពាក្យប្ដឹងម្ចាស់សណ្ឋាគារ​មួយ​នៅ​​ខេត្ដនេះទៅ​ អង្គការសិទ្ធិមនុស្សនិងស្ថាប័នពាក់ព័ន្ធដោយចោទថាម្ចាស់​សណ្ឋា​​ គារនោះកាប់បំផ្លាញស្លាក​គណបក្ស​ប្រឆាំងដែលដាក់នៅក្បែរនោះ។លោក សុខ គឹមសេង អនុប្រធានគណកម្មាធិការប្រតិបត្ដិនៃគណបក្សសង្គ្រោះជាតិខេត្ដសៀមរាប ឲ្យ​ VODដឹងនៅថ្ងៃនេះថាស្លាកគណបក្សប្រឆាំងមួយផ្ទាំងដែលដាក់តាំងនៅទីសាធារណៈស្ថិ​ តនៅ​សង្កាត់​ជ្រាវ ក្រុងសៀមរាបត្រូវបានគេលួច​កាត់​បំផ្លាញ​ចោល។​ លោកបន្ដថាស្លាកគណបក្នោះលោកបានដាក់​តាំង​​ពី​ថ្ងៃ​​ឃោស​នា​​បោះ​ ឆ្នោតអាណត្ដិទី៥មកម្លេះ ប៉ុន្ដែទើបជនមិនស្គាល់មុខកាប់បំផ្លាញចោលប្រហែលមួយ​សប្ដាហ៍មុននេះ។​ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា