ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃច្រានចោលសំបុត្រកំណើតសរសេរថាខេត្តតាកែវនៅប្រទេសវៀតណាម

អគ្គនាយករដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានច្រានចោលសំបុត្រកំណើតមួយ ​ដែល​សរសេរថាខេត្តតាកែវនៅប្រទេសវៀតណាម ដោយ​អះអាង​ថា​នឹង​សហការជាមួយសមត្ថកិច្ច​រកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។​កាលពីថ្ងៃពុធ មានការចែករំលែកជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុកនូវសំបុត្រកំណើតមួយច្បាប់ ដែលចុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។ សំបុត្រកំណើតនោះសរសេរទាក់ទងត្រង់ចំណុចទីកន្លែងកំណើតដែលបានដាក់ថាភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសវៀតណាម ដែលត្រូវបានចុះហត្ថលេខានិងបោះត្រាដោយមេឃុំភ្នំដិន។សេចក្តីប្រកាសព័ត៌មានរបស់​ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្មចេញផ្សាយនៅថ្ងៃទី១៨ខែវិច្ឆិកា ឲ្យដឹងថាក្រោយពីមានការផ្សព្វផ្សាយសំបុត្រកំណើតលើប្រព័ន្ធសង្គមហ្វេសប៊ុក អគ្នាយករដ្ឋានអត្តសញ្ញាណកម្មបានចា​ ត់ឲ្យមានការត្រួតពិនិត្យជាបន្ទាន់ទៅលើសៀវភៅអត្រានុកូល​ ដ្ឋានភ្លោះច្បាប់ដើមដែលតម្កល់ទុកនៅសាលាស្រុកគិរីវង់ ខេត្តតាកែវ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា