ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចឲ្យកាស៊ីណូរបស់លោក លី យ៉ុងផាត់ បើកសេវាភ្នាល់បាល់និងប្រជល់បក្សីកីឡា

រដ្ឋាភិបាល ​បាន​សម្រេច​យល់ព្រមតាមសំណើ​របស់ឧកញ៉ាលី យ៉ុងផាត់​ ដែលជានាយកក្រុមហ៊ុនអិល វ៉ាយ​ភី គ្រុប ដោយ​​អនុញ្ញាតឲ្យ​​​បើក​បន្ថែមល្បែង​ភ្នាល់មួយចំនួន​ទៀតនៅ​កាស៊ីណូ​ ក្នុងខេត្ត​កោះកុង​និង​ឧត្តរមានជ័យ​ ដែល​ក្នុងនោះមានល្បែង​ប្រជល់បក្សីកីឡា​និងល្បែងភ្នាល់បាល់ផងដែរ។ការសម្រេច​នេះ​ធ្វើឡើង​តាម​សំណើរបស់​លោក លី យ៉ុងផាត់ ចុះថ្ងៃទី​០៤ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​ការ​សុំគោល​​ការណ៍អនុញ្ញាត​បើក​បន្ថែម​ល្បែង​ ភ្នាល់គ្រប់ប្រភេទនិងស្លុតម៉ាស៊ីន​ ម៉ាស៊ីន​អេឡិច​ត្រូនិចគ្រប់ប្រភេ​ទ​​តាមការធ្វើអាជីវកម្ម​សេវាកម្ម​ ដោយផ្ទាល់និង​តាម​រយៈ​អ៊ិនធើណែត​អនឡាញក្នុងនិងក្រៅប្រទេស ល្បែងកូនហ្គោល ល្បែង​ប្រណាំងសេះ ល្បែង​ប្រជល់​បក្សកីឡា ល្បែង​ភ្នាល់​បាល់ និង​ល្បែង​ភ្នាល់គ្រប់ប្រទេ​ស ខារ៉ា​អូខេ ម៉ាស្សា។​លិខិត​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ទីស្តីគណៈរដ្ឋមន្រ្តី លោក ហ៊ីង ថូរ៉ាក់ស៊ី ថ្ងៃទី​១៥ខែកញ្ញា ឆ្នាំ​២០១៥ សរសេរថា​​លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី គោរពជូន​លោក ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច ថា​រដ្ឋាភិបាលយល់ព្រមតាមសណើរបស់​លោក លី យ៉ុងផាត់ ក្រោយពី​បាន​ទទួល​ចំណារឯកភាព​របស់​លោក ហ៊ុន សែន ចុះថ្ងៃ​ទី​១៤ខែកញ្ញា ឆ្នាំ​២០១៥។ លិខិតបានបញ្ជាក់​ថា៖ “…រាជ​រដ្ឋាភិបាល​បាន​សម្រេច​យល់ព្រម​តាមសំណើ​ ហើយ​​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បែប​បទ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​”។​ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា