តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺករណីថ្មីទៀតនៅថ្ងៃ៤ ធ្នូ

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ចេញ​ដីកា​បង្គាប់​ថ្មី​មួយ​ទៀត ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ វេលា​ម៉ោង ៨​កន្លះ​ព្រឹក។ការ​បង្គាប់​ឲ្យ​​មេ​បក្ស​ប្រឆាំង​ចូល​ខ្លួន​បំភ្លឺ​នៅ​ពេល​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា