ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវនាវឲ្យអាមេរិកជំរុញវិនិយោគមកសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ​ឲ្យសហរដ្ឋអាមេរិក​ជួយជំរុញ​ការ​វិនិយោគ​សម្រាប់ប្រទេស​ ជាសមាជិកអាស៊ាន​ដែលមានការអភិវឌ្ឍតិចតួចដែលក្នុង នោះ​មាន​ប្រទេស​កម្ពុជា​ ឡាវនិង​មីយ៉ាន់ម៉ា។​លោក​បានថ្លែង​បែបនេះនៅក្នុងកិច្ចប្រជុំ​ កំពូលអាស៊ាន​-សហរដ្ឋអាមេរិក​លើកទី​៣​នៃ​ទីក្រុង​គូ​ឡា​​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២១ខែវិច្ឆិកា ឆ្នាំ​២០១៥។​បើតាម​សុន្ទរកថា លោក ហ៊ុន សែន បាន​ថ្លែង​ថាសហរដ្ឋអាមេរិក​ជា​ប្រទេស​ដៃគូសន្ទនា​ដ៏សំខាន់​មួយ​របស់​អាស៊ាន​ ដោយ​បាន​ចូល​រួម​ចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិសុខ ស្ថិរភាព​ វិបុល​ភាព​និង​កិច្ច​ខំ​ប្រឹងប្រែង​ផ្សេងទៀតក្នុងតំបន់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា