ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ ការវាយបំបាក់ISISត្រូវមាន"យន្តការរឹងមាំ ម៉ឹងម៉ាត់ និងប្រទាក់ក្រឡាគ្នា"

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​លោក​គាំទ្រ​ការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមអាយស៊ីស(ISIS) ដោយ​​លោកថា​ការវាយ​បំបាក់​ក្រុម​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​និងក្រុម​ ជ្រុល​និយមនេះ ត្រូវ​ការ​ការ​ដាក់ចេញនូវ"យន្តការ​រឹងមាំ ម៉ឹងម៉ាត់​និង​ប្រទាក់​ក្រឡា​គ្នា"។​លោក​បានថ្លែង​បែបនេះនៅក្នុងកិច្ចប្រជុំ​ កំពូលអាស៊ាន​-សហរដ្ឋអាមេរិក​លើកទី​៣​នៃ​ទីក្រុង​​គូ​ឡា​​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២១ខែវិច្ឆិកា ឆ្នាំ​២០១៥។​បើ​តាម​សុន្ទរកថារបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខ​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ថា៖ “ខ្ញុំសូមធ្វើការកត់សម្គាល់ថា​ការ​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​និងក្រុមជ្រុល​​និយម​រដ្ឋអ៊ីស្លាម​(ISIS) នៅតែ​ជាប្រធានបទក្តៅគគុកនិងទាម​ទារឲ្យ​មាន​ការ​រួបរួមគ្នា​រិះគិត រកដំណោះស្រាយ និង​ដាក់ចេញនូវ​យន្តការរឹងមាំ​ ម៉ឺងម៉ាត់​ ប្រទាក់ក្រឡានិងបំពេញ​ឲ្យគ្នាទៅវិញទៅមក​ ដើម្បីវា​យបំបាក់​និងកម្ទេច​នូវបណ្តាញភេរវកម្ម​អន្តរជាតិ​និង​ ក្រុមជ្រុលនិយម​រដ្ឋអ៊ីស្លាម(IS​IS) ក៏ដូចជា​ទប់ស្កាត់នូវការសាយភាយ​ភាពជ្រុលនិយម​ទៅក្នុងតំបន់​ផ្សេងៗទៀ​ត”។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា