ត្រឡប់ក្រោយ

តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំនឹងត្រឡប់មកកម្ពុជាវិញនៅដើមសប្តាហ៍ក្រោយ

តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​បាន​ទៅ​សម្រាក​ព្យាបាល​ខ្លួន​នៅ ​ប្រទេស​ថៃ ក្រោយពី​មាន​បាតុករ​មួយក្រុម​ព្រួត​គ្នា​វាយ​ឲ្យ​រងរបួស​បាក់​ឆ្អឹង ច្រមុះ និង​ផ្នែក​ខ្លះទៀត​លើ​រាង្គ​កាយ អះអាងថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៤ ខែវិចិ្ឆកា​ស្អែកនេះ​។​​តំណាងរាស្ដ្រ​ខេត្ដ​ស្វាយរៀង លោក គង់ សភា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​កាលពី​ថ្ងៃ​ អាទិត្យ​នេះថា រូបលោក និង​លោក ញ៉យ ចំរើន​ដែល​ជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ឃោរឃៅ​កាលពី​ថ្ងៃ​ទី ២៦ ខែតុលា និង​បាន​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ ពេល​នេះ​ពួក​លោក​មាន​អាការៈ​ល្អប្រសើរ​ហើយ ក្រោយ​ពី​គ្រូពេទ្យ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​។ លោក គង់ សភា បាន​បន្ដថា​៖ «​ដូច្នេះ​យើងខ្ញុំ​ទាំង​ ពីរ​នាក់​មាន​គំរោង​វិលត្រឡប់​ទៅ​មាតុភូមិ​វិ​ញ​នៅ​ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥​នេះ តាម​ជើង​យន្តហោះ​បាងកក​អ៊ែ​វ៉េ ចេញដំណើ​នៅ​ម៉ោង ១"៣០​នាទី និង​ទៅ​ដល់​នូវ​ម៉ោង ២"៤០​នាទី​»​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា