ត្រឡប់ក្រោយ

លោក សម រង្ស៊ី ការពារហេតុផលរឿងលុបចោលគម្រោងមកកម្ពុជាវិញ

លោក សម រង្ស៊ី ប្រធានគណបក្ស ​សង្រ្គោះជាតិ អះអាង​ថា​ការដែលលោកលុប​ចោល​គម្រោង​ត្រឡប់មកប្រទេស​កម្ពុជាវិញ ដោយ​សារ​តែលោក​​គិត​ពី​អ្នកគាំទ្រ​និង​ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពីតំណាង​ អង្គទូត​មួយចំនួន​នៅ​​ប្រទេស​កម្ពុជា។​ក្រោយ​ពី​លោក សម រង្ស៊ី លុបចោលគម្រោងវិលត្រឡប់​មកកម្ពុជាវិញកាល​ពីយប់ថ្ងៃ​ទី​១៦ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​ការ​រិះគន់ថា​លោកជា​”អ្នកនយោបាយ​កំសាក”​ ខណៈ​លោក​កំពុង​ប្រឈម​មុខ​នឹង​ដីកាចាប់ខ្លួន​។ លោក សម រង្ស៊ី បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកកាលពីថ្ងៃ​អាទិត្យថា​មានមូលហេតុ៣យ៉ាង ដែលនាំ​ឲ្យ​លោក​លុប​ចោល​គម្រោង​មកកម្ពុជា​វិញ។ លោក​បញ្ជាក់​ថា៖ “នៅរសៀលថ្ងៃទី ១៦ វិច្ឆិកានោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំង​មូល​នៅប្រទេសកម្ពុជា ក្នុងនោះមានតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធ​សភាទាំងអស់ បានជួបជុំគ្នាហើយសម្រេចជាឯកច្ឆ័នស្នើ​ឲ្យខ្ញុំលើកការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេល ដោយសារតែសហការីរបស់ខ្ញុំទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើ​ ហិង្សាដែលអាចកើតឡើងពេលខ្ញុំមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី ១៦ វិច្ឆិកានោះ”។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា