ត្រឡប់ក្រោយ

ព្រឹទ្ធសភាអូស្រ្តាលីទាមទារកម្ពុជាអនុញ្ញាតឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន

ប្រធានគណបក្សសង្គ្រោះជាតិបានបានប្រកាសព័ត៌មានលើនៅលើ Facebook របស់លោកថាព្រឹទ្ធសភារបស់អូស្រ្តាលីបានពិភាក្សាអំពីស្ថានភាពនយោបាយនៅកម្ពុជាដោយចេញ ​​ញត្តិ​មួយស្នើ​ឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញលើរូបលោកនិងស្ដារ​ ប្រជា​ធិបតេយ្យពហុបក្សឡើងវិញ ។ញត្តិ​ របស់ព្រឹទ្ធសភារបស់អូស្រ្តាលីត្រូវបានលោក សម រង្ស៊ី បានបង្ហោះនៅលើ Facebook ​​របស់លោកដោយមានសេចក្ដីដូចនេះថាពួកគេមានការព្រួយបារម្ភជាខ្លាំងចំ​ពោះការ​ ឡើងកម្ដៅនយោបាយនៅកម្ពុជា ការចេញដីការចាប់ខ្លួននិងដកហូតអភ័យឯកសិទ្ធ​មេបក្ស​​ប្រឆាំង ការវាយប្រហារទៅលើអ្នកតំណាងរាស្ត្រ ការដកតំណែងទីមួយរដ្ឋ​សភាពីលោក កឹម សុខា ជំរុញឲ្យមានប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញហើយធានា​ឲ្យមាន​ លំហនយោបាយប្រកបដោយភាពសេរីនិងសុវត្ថិភាពនៅកម្ពុជា ធានាឲ្យ ​មានការបើក​ចំហសន្ទនាគ្នាដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ទម្លាក់​ចោលដីការ​ចាប់​ខ្លួនលោក សម រង្ស៊ី និងអនុញ្ញាតិឲ្យមេបក្សប្រឆាំងរូប​នេះវិលមកវិញ​ដោយគ្មានការភ័យខ្លាច ការចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញខាងនយោបាយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា