ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ការដាច់ភ្លើងមិនមែនជាចេតនានយោបាយ ឬការវាយប្រហារភេរវកម្មទេ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បកស្រាយ​បញ្ជាក់​ថា ការ​ដាច់​ចរន្ត​អគ្គីសនី​ស្ទើរ​ទូទាំង​ប្រទេសសែនកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នោះ ​​គឺ​មិន​មែន​ជា​ចេតនានយោបាយ​ ឬ​ជា​ការ​វាយប្រហារ​ភេរវកម្ម​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាមដែល​ជា​ប្រភព​អគ្គីសនី​របស់​​ កម្ពុជា​។លោក ហ៊ុន សែន បាន​ធ្វើ​ការ​បក​ស្រាយ​បែប​នេះ​តាម​រយៈ​ការ​ផ្សាយ​វីដេអូ​ផ្ទាល់​លើ​ទំព័រ​ ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពីចរន្ត​អគ្គីសនី​បាន​ដាច់​ស្ទើរ​ទូទាំង​ប្រទេស​។លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍បញ្ជាក់​​ថា​ “នេះ​មិនមែន​ជា​ចេតនា​នយោបាយ​របស់​ក្រុម​ណាមួយ​ ឬ​ក៏​មិនមែន​ជា​ឧប្បតិវហេតុ​ដែល​អាច​កើត​ឡើង​នូវ​ការ​វាយប្រហារ​ភេរវកម្ម​នោះ​ទេ​”។​ លោក​បន្ត​ថា ការ​ដាច់​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាម។លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​សុំ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​លោក​ថា នេះ​ជា​ឧប្បតិវហេតុ​ដែល​ឥត​ព្រាង​ទុក​​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា