ត្រឡប់ក្រោយ

បក្សសង្គ្រោះជាតិនឹងសុំជួបបក្សកាន់អំណាចដើម្បីរកដំណោះស្រាយនយោបាយ

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីនៅថ្ងៃចន្ទម្សិលមិញបានឱ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយមេដឹកនាំបក្ស ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា យ៉ាងយូរបំផុតក្នុងសប្តាហ៍នេះ ក្នុងបំណងចរចារកដំណោះស្រាយផ្នែកនយោបាយ។លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយរវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការធ្វើពហិកាមិនចូលប្រជុំសភា ដោយលោកអះអាងថា បញ្ហានយោបាយ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា  លោកនឹងពិគ្រោះយោល់ជាមួយប្រធានស្តីទីគណបក្សលោក កឹម សុខា ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា