ត្រឡប់ក្រោយ

លោកអ៊ុំ សំអាន ព្យាយាមគាស់កកាយឡើងវិញពីការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាល

លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សកម្ម​ក្នុង​រឿងព្រំដែន​កម្ពុជា និង​វៀតណាម បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ថា  រដ្ឋា ភិបាលប្រើ​ផែនទី​បោន ខ្នាត 1/100.000 ចំនួន​២៦​ផ្ទាំង ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទីបោន​ខ្នាត 1/100.000 របស់​រដ្ឋាភិបាល​បារាំង និង​ផែនទី UTM ខ្នាត 1/100.000 របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​ពេល​បោះបង្គោល​ព្រំដែន រដ្ឋាភិបាល​បែ​ជា​ប្រើ​ផែនទី UTM ខ្នាត 1/50.000 ចំនួន​៤០​ផ្ទាំង (​ចែង​ក្នុង​ទំព័រ​ទី​១២​នៃ សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ និង​ប្រការ​៣​ចំណុច​២​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥)​ទៅវិញ ។​នៅក្នុង​នោះ​ផង​ដែរ​លោក​បញ្ជាក់ថា ការបោះបង្គោល​រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម បាន​ប្រើ​ផែន​ទី UTM ខ្នាត 1/50.000 ចំនួន​២៦​ផ្ទាំង ដែល​ចម្លង​ពី​ផែនទីបោន​ខ្នាត 1/100.000 ចំនួន​២៦​ផ្ទាំង​ផងដែរ នៅក្នុង​"​ប្រការ​៣​ចំណុច​១​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥" (​ចម្លង​និង​បោះ​ពុម្ភ​នៅ​ប្រទេស​វៀត​ណា​ម​) ឯ​ផែនទីបោន​ខ្នាត 1/100.000 គ្រាន់​តែ​ប្រើ​អម​ប៉ុណ្ណោះ​។ ដោយ​ផែនទីបោន​ប្រើ​មុំ ឯ​ផែនទី UTM ប្រើ​ម៉ែត្រ ដូច្នេះ​មានតែ​ផែនទី UTM​ទេ ដែល​ស៊ីគ្នា​ជាមួយ GPS និង​បច្ចេកវិទ្យា​ទំនើប ចំណែកផែនទីបោន​មិន​ស៊ីគ្នា​ជាមួយ GPS និង​បច្ចេកវិទ្យា​ទំនើប​នោះទេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា