ត្រឡប់ក្រោយ

លោក ហ៊ុន សែន ជំរុញឱ្យស្ថាប័នរដ្ឋឯកជនជួយលើកកម្ពស់ជីវភាពជនពិការតាមរយៈការផ្ដល់ការងារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យស្ថាប័នរដ្ឋនិងឯកជនបន្តយកចិត្តទុកដាក់ចូលរួមលើកទឹកចិត្តនិងលើកកម្ពស់ ​ជីវភាពរស់នៅរបស់ជនពិការនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។សារលិខិតរបស់លោក ហ៊ុន សែន បានធ្វើឡើងសម្រាប់ទិវាជនពិការកម្ពុជាលើកទី១៧និងទិវា​ជនពិការអន្តរជាតិលើកទី៣៣នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ។សារលិខិតរបស់លោក ហ៊ុន សែន មាន៧ចំណុចគឺជំរុញស្ថាប័នរដ្ឋនិងឯកជនខិត​ខំ​លើក​ ទឹកចិត្តជនពិការនៅកម្ពុជាដូចជាសម្រួលដល់ទីកន្លែងសាធារណៈសម្រាប់​ជន​ពិការ​ ឱ្យ​បាន​ល្អ លើកកម្ពស់ការរស់នៅរបស់ជនពិការ ផ្តល់សិទ្ធិឱ្យកាន់មុខតំណែងសមរម្យ ជ្រើស​រើស​ជនពិការឱ្យធ្វើការងារនៅក្នុងវិស័យរដ្ឋនិងឯកជន និងបង្កើតការងារសម្រាប់ជន​ពិការជាដើម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា