ត្រឡប់ក្រោយ

តុលា ការចេញដីកាចាប់ខ្លួនជំនួយការលោកហុង សុខហួរ និងអ្នកកាន់ផេកលោកសម រង្ស៊ី

មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ​នេះ​ឲ្យ​ដឹងថា តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជំនួយការ​លោក​ហុង សុខ​ហួរ និង​អ្នក​កាន់​ផេ​កលោក​សម រង្ស៊ី ទាក់ទង​ការ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង  និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ ​យោងតាម​ដីកា​បង្គាប់​ ឲ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​លោក​កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ធា​និ​ភ្នំពេញ ដែល ​ទទួលបាន គឺ​បាន​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬសម្បត្តិ សត្យា និង​ឈ្មោះ អ៊ុង ជុង​លាង ដើម្បី​យកមក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញដើម្បី​ចាត់ការ​តាមច្បាប់​។​ប្រភពរស្មី​កម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា