ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ ការបូមខ្សាច់នៅខេត្តកោះកុងមិនប៉ះពាល់បរិស្ថាននិងប្រជាជននោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា​ក្រុមហ៊ុន​International Rainbowនិងក្រុមហ៊ុន​Direct Access ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយខ្មែរ មិនមែនវៀតណាមនោះទេ​ ហើយ​លោក​ថា​​ក្រុមហ៊ុនទាំងពីរ​ ​បានគោរព​តាមការណែនាំ​របស់​រដ្ឋាភិបាល​ក្នុងការធ្វើអាជីវកម្មបូមខ្សាច់។​លោក​ ហ៊ុន សែន លើក​ឡើង​បែ​បនេះ​ជា​ការ​ឆ្លើយ​តបទៅនឹងលិខិតរបស់​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ករណី​ស្នើ​សុំពន្យល់​បែប​បទនិងការ​គ្រប់គ្រង​ការធ្វើអា​ជីវកម្មខ្សាច់​និងសំណើ​ពិនិត្យ​មើល​​ការ​បូមខ្សាច់​”យ៉ាងអនាធិបតេយ្យ​របស់ក្រុមហ៊ុន​វៀតណាមចំនួន២នៅខេត្តកោះកុង”។លិខិត​ឆ្លើយតបរបស់លោក ហ៊ុន សែន ចុះថ្ងៃទី​១៦ ខែវិច្ឆិកា ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​តែងតែគិតគូរអំពីការស្តា​រ​​ព្រែក ស្ទឹង​ ទន្លេ ​ដែលត្រូវកកស្ទះមុខទឹក ​ដោយ​សារ​តែល្បាប់ភក់​និងខ្សាច់​ ក្នុងគោល​បំណង​សំដៅ​សម្រួល​​កា​រធ្វើចរាចរ​ ការដឹកជញ្ជូន​តាមផ្លូវទឹក ការផ្គត់ផ្គង់ខ្សាច់ក្នុងទីផ្សារក្នុងស្រុក​ ពិសេសសម្រួល​ដល់​ចរន្ត​ទឹ​កហូរ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា