ត្រឡប់ក្រោយ

លោក សុខ ទូច៖CPPនិងCNRPកំពុងឈរនៅលើផ្លូវរទេះភ្លើងស្រែករកយុត្តិធម៌រៀងខ្លួន

លោក​ សុខ ទូច អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​អះអាង​ថា ការ​យក​ឈ្នះ​ចាញ់​របស់​គណបក្ស​២​ដែល​មាន​អស​នៈ​ក្នុង​សភា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ចូលប្រជុំ​សភា​ដោយ​ឈរ​លើ​មូលហេតុ​ចំនួន​បី​៖ ទី ១. ពាក់ព័ន្ធ​នឹង​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ទី​២. ពាក់ព័ន្ធ​នឹង​ការដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​សភា និង​ទី​៣. ការដក​អភ័យ​ឯក​សិទ្ធ និង​បុព្វ​សិទ្ធ​សមា​ជិក​សភា​ពី លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​លោក​បន្តថា ជាការ​សង​វិញ គណបក្ស​ប្រជាជន​កម្ពុជា មិន​ជួបប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អះអាង​ថា ជាប់រវល់​បំពេញ​ភារៈកិច្ច​បំរើ​ប្រជាពលរដ្ឋ​។​ ដោយសារ​តែ​បញ្ហា​​ខាងលើ​នេះ​ហើយ ទើប​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ  សន្និដ្ឋានបានថា គណបក្ស​ទាំង​ពីរ​កំពុង​ឈរ​នៅលើ​ផ្លូវ​រទេះភ្លើង ហើយ​ស្រែក​រក​យុត្តិធ​ររៀងខ្លួន​។ប្រភពវាយោFM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា