ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់លាឈប់ពីបក្សដោយចោទថាមានអំពើអយុត្តិធម៌ក្នុងបក្សច្រើន

សមាជិក ​គណៈកម្មាធិការ​នាយកនិង​ជា​ប្រធាននាយក​ដ្ឋាន​កិច្ច​ការ​បោះ​ឆ្នោតនិងនី​ តិកម្មរបស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ស៊ុយ បាន​លា​លែង​ចេញពី​គណបក្ស ដោយអះអាង​ថាគណបក្ស​នេះ​មាន​បក្ស​ពួក​និយម​និង​ភាព​អយុត្តិ​ធម៌​ច្រើន​។លោក អ៊ុក ស៊ុយ ដែល​ពី​មុន​ជា​មន្ត្រី​ជាន់​ខ្ពស់របស់​គណបក្ស​សិទ្ធិមនុស្សផងនោះ នៅ​ថ្ងែទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០​១៥ បាន​ដាក់​លិខិត​សុំ​លាលែង​របស់​ខ្លួន​ទៅ​កាន់​ប្រ​ធាននិង​អនុប្រ​ធានគណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​លាឈប់ពី​គណបក្ស។​ ​ក្នុង​លិខិត​នោះ លោក អ៊ុក ស៊ុយ ​លើក​ឡើង​ថាទាំងប្រ​ធាន​ អនុប្រ​ធាននិង​ថ្នាក់​ដឹកនាំ​គណបក្ស​បួន​រូប​ផ្សេង​ទៀត ​ដឹកនាំ​បក្ស​ដោយ”​គ្មាន​សីល​ធម៌ និង​គ្មាន​គុណធម៌​”មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ផ្សេងទៀត ជាពិសេសមក​លើ​ប្រ​ជាពល​រដ្ឋ​រាប់​លាន​នាក់​​ដែល​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​បក្សមួយ​នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា