ត្រឡប់ក្រោយ

លោកសម រង្ស៊ី ៖ ការបណ្តេញលោកចេញពីសភាគឺឈានទៅរករបបបក្សតែ១

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​រួចផុត​ពី​ការ​ជាប់ពន្ធនាគារលើកឡើងថា ការ​ដែល​បណ្តេញ​រូបលោក​ចេញ​ពី​សភា​គឺ កម្ពុជា​កំពុង​ឈាន​ទៅរក​របប​មាន​គណបក្ស​តែ​មួយ​ដូច​កាល​មុន​សន្និសញ្ញា​ ទីក្រុង​ប៉ារីស​។​លោក សម រង្ស៊ី សរសេរ​នៅលើ​ហ្វេ​សបុ​ក​របស់​លោក​កាល​ពី​ថ្ងៃទី០៥​ថា សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បណ្តេញ​លោក​ជា​មេ​ដឹក​នាំ​គណបក្សប្រឆាំង ចេញ​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​។ លោក​បន្ថែមថា វិធានការ​បែប​នេះ នាំមក​នូវ​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ពីព្រោះ​ ធ្វើឲ្យ​ប្រទេស​កម្ពុជា ឈានទៅរក​របប​បក្ស​តែមួយ ដូច​កាលពី​សម័យសង្គ្រាមត្រជាក់ គឺ​សម័យមុន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា