ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាឲ្យអន្តរាគមន៍ករណីកសិករប្រឈមនឹងការខ្វះទឹកធ្វើកសិកម្ម មិនអាចសងប្រាក់ទៅធនាគារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​ចេញបញ្ជាឲ្យ​ស្ថាប័នពាក់​ព័ន្ធ​ធ្វើការជាមួយស្ថាប័ន​ ធនាគារក្នុងការពិនិត្យ​ការ​ជំពាក់​បំណុល​របស់ប្រជា​កសិករ ដោយ​ស្នើ​កុំ​ឲ្យ​មាន​ការ​បង្កើនការប្រាក់​ឬ​រឹបអូសទ្រព្យសម្បត្តិ​ ប្រសិន​បើ​មានករណីកសិករមិ​នអាច​សងប្រាក់​ឲ្យ​ទាន់ពេលវេលា ដោយ​សារ​ប្រឈម​មុខ​នឹង​ការធ្វើស្រែចម្ការ។​លោក ហ៊ុន សែន លើក​ឡើងបែបនេះ​នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយ​លោកសរសេរថាកសិកម្មឆ្នាំនេះ ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង បាននិងកំពុងប្រឈមនឹងការខ្វះខាតទឹក។ លោកបន្ត​ថា៖ “ស្ថាប័ន​ ហិរញ្ញវត្ថុនិងធនាគារត្រូវ​ធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសងឬពន្យា​រពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់។ ទប់ស្កាត់ការ​​ឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យ​សម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ”។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា