ត្រឡប់ក្រោយ

លោក ហោ ណាំហុង ៖ ឱកាសសម្រាប់លោកសម រង្ស៊ី រួចផុតទោស “អាចជ្រុលពេលហើយ”

លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែង​ថា​លោក​ធ្លាប់​បើក​ទ្វារចំហ​សម្រាប់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ឲ្យ​រួចផុតពីការផ្តន្ទាទោស២ឆ្នាំ​ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យ​ មាន​​​ការរើសអើង ប៉ុន្តែ​​លោក​ថា​មេដឹកនាំបក្សប្រឆាំងរូបនេះមាន​”អាកប្បកិរិយា​ព្រហើន​ កោងកាច”។ ប្រមុខការបរទេសកម្ពុជា​បានថ្លែង​បែបនេះ នៅពេល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក លោក​William​ Hei​dt កាលពីព្រឹក​ថ្ងៃចន្ទម្សិលមិញ ដើម្បីពិភាក្សាការងារមួយចំនួន។បើតាមលោក ហោ ណាំហុង ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកបានស្នើឲ្យមានការការពារសុវត្ថិភាពតំណាង​ រាស្រ្ត ពិភាក្សា​ករណី​​​ទម្លាក់​លោក កឹម សុខា ពីតំណែង​និងករណី​ដីកាចាប់ខ្លួន​ ​លោក សម រង្ស៊ី។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា