ត្រឡប់ក្រោយ

រដ្ឋាភិបាលនឹងអបអរសាទរទិវាសិទ្ធិមនុស្ស ក្រោមប្រធានបទ”សិទ្ធិយើង សេរីភាពយើងជានិរន្តរ៍”

គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនឹងសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្សអន្តរជាតិ​១០ធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ”សិទ្ធិយើង សេរីភាពយើងជានិរន្តរ៍”។លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងកាលពីថ្ងៃចន្ទថានៅឆ្នាំ​នេះ​ក៏ដូ​ចជាឆ្នាំមុនៗដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុ​ជា​សហការជាមួយសាលារាជធានីភ្នំពេញ​ប្រារព្ធ​ ទិ​​វា​សិ​​ទ្ធិ​មនុស្សអន្តរជាតិ១០ធ្នូ។ លោកបន្តថាឆ្នាំនេះ គណៈកម្មាធិការនឹងរៀបចំព្រឹត្តិការណ៍​អប​អរសា​ទ​រ​នេះ​​ នៅ​សាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ ដោយមាន​ការចូ​លរួម​ជា​គណៈ​អធិបតីពី​លោក​ សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ប្រភពវីអូឌី(VOD​)

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា