ត្រឡប់ក្រោយ

លោក សម រង្ស៊ី ថា តុលាការចេញដីកាចាប់ខ្លួនលោកជាការប្រមាថព្រះមហាក្សត្រ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ លើក​ឡើង​ថា តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន លោក តាម​បណ្ដឹង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នោះថា ជា​រឿង​ប្រមាថ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំពូលៗ រួម​ទាំង​ព្រះមហាក្សត្រ​ផង។លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី៦ ធ្នូ ដោយ​ចាត់​ទុក​ករណី​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​លោក​នេះ​ថា ជា​រឿង​កំប្លែង​នយោបាយ។លោក សម រង្ស៊ី បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៤ លោក​បាន​ទៅ​ចូលរួម​ពិធី​សច្ចាប្រណិធាន​នៅព្រះបរមរាជវាំងមុន​នឹង​ចូល​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រជាប់​ឆ្នោត។ ពិធី​សច្ចា​ប្រណិធាននោះ បាន​ធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតី នៃ​ព្រះមហាក្សត្រ ក្នុង​នោះ​ក៏​មាន​វត្តមាន​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.ដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា