ត្រឡប់ក្រោយ

លោក គង់ គាំលា ពីបក្ស សម រង្ស៊ី ទៅចូលសង្គ្រោះជាតិ

លោក គង់ គាំ បាន​ប្រកាស​ជាថ្មី​ទៀត​ថា​លោក​នឹង​​លាលែង​ពី​តំណែង​សមាជិក​ព្រឹទ្ធសភា​ និង​ពី​ប្រធាន​គណបក្ស​ សម រង្ស៊ី នា​ខែ​នេះ​ដោយ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​។លោក គង់ គាំ បាន​ប្រាប់​ ​កាលពី​ម្សិលមិញ​ថា​គណបក្ស​ សម រង្ស៊ី ​នឹង​ចប់​អាណត្តិ​របស់​ខ្លួន​បន្ទាប់ពី​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ ហើយ​ជា​មូលហេតុ​ដែល​លោក​​ត្រូវ​តែ​លាលែង​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ​និង​សមាជិក​ព្រឹទ្ធសភា​នៅ​ចុង​ខែ ១២ ហើយ​នឹង​​ទៅ​ចូលរួម​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ធ្វើ​ជា​ ទីប្រឹក្សា​គណបក្ស​​។ លោក​បញ្ជាក់​ថា ​លោក​មិន​ទាន់​​បាន​ប្រកាស​​ចាកចេញ​ពី​នយោបាយ​នៅ​ឡើយ​ទេ​ដោយ​លោក​គ្រាន់​តែ​ ប្រកាស​លាលែង​ពី​គណបក្ស​ សម រង្ស៊ីនិង​សមាជិក​ព្រឹទ្ធសភា​តែ​ប៉ុណ្ណោះ​។ប្រភពភ្នំពេញ​ប៉ុស្តិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា