ត្រឡប់ក្រោយ

លោក សម រង្ស៊ី ជំរុញឲ្យសមាជិកគណៈកម្មការជំនាញចូលរួមពិភាក្សាសេចក្ដីព្រាងច្បាប់នានា

គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ខ្លួន​អំពី​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ចូលរួម​ប្រជុំ​សភា ឬ​មិន​ប្រជុំ​នោះ? នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង អាច​ទៅ​ចូលរួម​ប្រជុំ​សភា​បាន លុះត្រា​ណា​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។លោក សម រង្ស៊ី ជំរុញ​ឲ្យ​ប្រធាន និង​សមាជិក​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ទាំងអស់ ទៅ​ចូលរួម​ប្រជុំ​នៃ​គណៈកម្មការ​ជំនាញ​ទាំង​១០ ក្នុង​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​នានា ដើម្បី​ជា​ការ​តាម​ដាន និង​ទទួល​បាន​ព័ត៌មាន។លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ខុនហ្វឺរិន (Video Conference) ពី​ក្រៅ​ប្រទេស ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ដោយ​លោក​ជំរុញ​ឲ្យ​សមាជិក​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ទៅ​ចូលរួម​ប្រជុំ នៅ​ពេល​មាន​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ណា​មួយ ឬ​ត្រូវ​តាម​ដាន​សកម្មភាព​រដ្ឋាភិបាល តាម​រយៈ​គណៈកម្មការ​ជំនាញ​នេះ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា